ក្រុម​ហ៊ុនហ៊ីយ៉ាន់ដាយ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA រួមនិងក្រសួងសាធារណការនិងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កុមារកម្ពុជាដោយប្រគល់ជូនមួកសុវត្ថិភាព និងរនាំងសុវត្ថិភាពជូនលោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សាកុលាបទី១ ក្នុងគោលបំណងដើម្បីចូលរួមកាត់បន្ថយការស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងចំណោមកុមារទំាងឡាយ តាមរយៈការយល់ដឹងនិងយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ អ្វីដែលពិសេស គឺចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា នៅក្នុងការលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅក្នុងចំណោមកុមារ ដែលជាអ្នកប្រើប្រាស់ផ្លូវ និងជាជនងាយរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ហើយនិងដើម្បីកាត់បន្ថយការស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។

Leave a Reply

Your email address will not be published. Required fields are marked *