ក្រុមហ៊ុនហ៊ីយ៉ាន់ដាយតែងតែឲ្យតម្លៃខ្ពស់ចំពោះស្រ្ដី

ក្រុមហ៊ុនហ៊ីយ៉ាន់ដាយតែងតែឲ្យតម្លៃខ្ពស់ចំពោះស្រ្ដី
កាលពីរសៀលដ៏មានអត្ថន័យក្នុងកម្មវិធី Hyundai Afternoon High Tea ម្សិលមិញនេះ គណៈគ្រប់គ្រងក្រុមហ៊ុនហ៊ីយ៉ាន់ដាយដែលភាគច្រើនជាស្រ្ដី បានមានឱកាសបង្កើនទំនាក់ទំនងអាជីវកម្មកាន់តែជិតស្និទ និងទទួលយកនូវបទពិសោធន៍ទទួលទានតែពិសេស High Tea ជាមួយនឹង សមាគមន៍សហគ្រិន ស្រ្តី កម្ពុជា (សសសក) ដែលមានលោកស្រី វេជ្ជបណ្ឌិត អេង លីគង់ ជាប្រធាន និងទទួលយកនូវការចែករំលែកបទពិសោធន៍ជោគជ័យពីលោកជំទាវ Taing Gech Leang នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។