NEWS & EVENT

News Detail

ក្រុមហ៊ុនហ៊ីយ៉ាន់ដាយប្ដេជ្ញាខ្ពស់ដើម្បីបម្រើសេវាកម្មបន្ទាប់ពីការលក់ (ចល័ត) ជូនអតិថិជនឲ្យបានកាន់តែប្រសើរ

ក្រុមហ៊ុនហ៊ីយ៉ាន់ដាយព្រឹកនេះបានបើកឲ្យដំណើរការជាផ្លូវការនូវ សេវាកម្មជួសជុលចល័ត ជូនអតិថិជនរបស់ខ្លួននៅមជ្ឈមណ្ឌលសេវាកម្មហ៊ីយ៉ាន់ដាយ ដែលមានទីតាំងនៅវិថីសម្ដេចជាស៊ីម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដូច្នេះប្រសិនរថយន្ដរបស់លោកអ្នកមានបញ្ហានៅទីណាក៏ដោយ ក្រុមជាងជួសជុលចល័តចំណានៗ របស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ដែលមានជំនាញច្បាស់លាស់នឹងផ្ដល់សេវាកម្មជូនលោកអ្នកមិនឲ្យខកបំណងឡើយ។ លេខទូរស័ព្ទទំនាក់ទំនង 097 755 81 49