NEWS & EVENT

News Detail

Hyundai បង្ហាញរថយន្ត All-New Hyundai H-1 ជំនាន់ថ្មី ស៊េរីឆ្នាំ 2019 ដំបូងគេនៅក្នុងសហគមន៍អាស៊ាន

ភ្នំពេញ៖ កាលពីថ្ងៃសុក្រទី 18 ខែឧសភានេះ ក្រុមហ៊ុនHyundai ផ្តល់ឱកាសជូនភ្ញៀវ និងសមាជិកសារព័ត៌មានដើម្បីចូលរួមទស្សនាការបង្ហាញរថយន្តថ្មីសន្លាងចុងក្រោយ H-1 នៅឯភោជនីយដ្ឋាន Exchange Restaurant & Bar នាម៉ោង 6 ល្ងាច។

ជាក់ស្តែង រថយន្តH1ទទួលបានពានរង្វាន់ដ៏ល្បីល្បាញជារថយន្តខ្នាតទេសចរណ៏ល្អបំផុតពីស្ថាប័ន "Australia's Best Car Award" ពីប្រទេសអូស្ត្រាលី សម្រាប់រយៈពេលពីរឆ្នាំជាប់ៗគ្នាមកហើយ។ សូមចូលរួមជាមួយយើងនៅក្នុងព្រឹត្តិការណ៍បង្ហាញវត្តមានជាលើកដំបូងនៃរថយន្តAll-New Hyundai H-1 ជំនាន់ថ្មី ស៊េរីឆ្នាំ 2019 នៅព្រះរាជាណាចក្រកម្ពុជា ។

សម្រាប់អ្នកដែលពេញនិយមក្នុងការធ្វើដំណើរជាមួយស្ទីលថ្មី រថយន្ត H-1 12 កៅអី ស៊េរីឆ្នាំ 2019 ផ្តល់ភាពងាយស្រួល រចនាឡើងដោយភ្ជាប់ជាមួយគោលគំនិត ផ្តល់នូវផាសុកភាព និងភាពងាយស្រួលដឹកអ្នកដំណើរគ្រប់ស្ថានភាពធ្វើដំណើររយៈពេលវែង។

ជាមួយ H-1 អ្វីៗគឺអាចប្រព្រឹត្តទៅបានទាំងអស់ ទោះបីជាការធ្វើដំណើរជាមួយសាច់ញាតិ ឬអតិថិជនសំខាន់ៗរបស់លោកអ្នក។ ប្រព័ន្ធកៅអីរបស់ H1 ផ្តល់នូវផាកសុខភាពជាមួយភាពងាយស្រួលបត់បែនស្របតាមតម្រូវការរបស់លោកអ្នក។ នោះហើយជាអ្វីដែលធ្វើឱ្យ H1 ជារថយន្តដែលសក្ក័សមបំផុត គ្រប់តម្រូវការប្រើប្រាស់របស់អតិថិជន។